ប្រភពរូបភាព UME-BMC

សេចក្តីផ្តើម

កម្មវិធីសិក្សាដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បង្កើតឡើងដើម្បីកសាងសមត្ថភាពរបស់និស្សិតដែល សិក្សា ទៅតាមមហាវិទ្យាល័យនីមួយនៅក្នុង សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្ត បន្ទាយមានជ័យ របស់ពួកគេសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។ និស្សិតទាំងអស់ដែលសិក្សានៅឆ្នាំ ទី១ ត្រូវអនុវត្តជាទូទៅតាមមហាវិទ្យាល័យ និងតាមឯកទេសនីមួយៗនៅក្នុងសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យ។

ចំពោះនិស្សិតចូលសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានលុះត្រាតែបានប្រឡងចូលជាប់ជាស្ថាពរ ដែលមាន ការទទួលស្គាល់ពីក្រសួងអប់រំយុវជន និង កីឡា ចំណែកនិស្សិតដែលបានប្រឡងជាប់ថ្នាក់ឆ្នាំមូលដ្ឋាន គ្រប់មុខវិជ្ជាទាំងអស់នឹងទទួលបានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយត្រូវបានតែងតាំងជានិស្សិត ឆ្នាំទី២។

ក្នុងករណីនិស្សិតដែលបរាជ័យក្នុងការប្រឡងក្រោយពីធ្វើការពិនិត្យរួចរាល់ និស្សិតត្រូវធ្វើការប្រឡងសង តាមកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន ចំពោះលទ្ធផលនៃការប្រឡងត្រូវប្រកាស ២០ថ្ងៃក្រោយ កាលបរិច្ឆេទ នៃការប្រឡង។

ប្រវត្តិ

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខា ខេត្តបន្ទាយមានជ័យត្រូវបានបង្កើតឡើងតាមសេចក្តីជូនដំណឹងលេខ ៦០៣អយក.សជណចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ២០០៤ ស្តីពីការបង្កើតដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំ  សិក្សាមូលដ្ឋាន និងត្រូវបានទទួលស្គាល់តាម ប្រកាសលេខ៣២៩អយក.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៦ ស្តីពីការទទួលស្គាល់ដេប៉ាតឺម៉ង់ ឆ្នាំសិក្សា មូលដ្ឋាននៅសាខាសាកល វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ របស់ក្រសួងអប់រំ យុវជន និង កីឡា។

កាលពីដំបូងដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅឆ្នាំ២០០៤ មានបុគ្គលិកតែ៣ នាក់ គឺប្រធាន១នាក់ បុគ្គលិក២នាក់ ពីឆ្នាំ២០០៤ដក់ឆ្នាំ២០១៤មានបុគ្គលិក៤នាក់ដែល មានសមាសភាព ប្រធាន 0១ រូប អនុប្រធាន ២រូប បុគ្គលិក 0២រូប ដែលកំពង់បម្រើការបច្ចប្បន្ន នៅសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យ។

បុគ្គលិកដែលបម្រើការនៅដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំមូលដ្ឋាន គឺសុទ្ធតែមានបទពិសោធន៍ យូរឆ្នាំ និងត្រូវបាន ជ្រើសរើសត្រឹមត្រូវ ប្រកបដោយគុណវុឌ្ឍិដែលតម្រូវដោយគណៈកម្ម ការទទួល ស្គាល់គុណភាពអប់រំ នៃកម្ពុជាដែលហៅកាត់ថា គ.ទ.ក ហើយបុគ្គលិកទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការជ្រើសរើសពី គណៈកម្មការយ៉ាងហ្មត់ចត់ពីគណៈគ្រប់គ្រង នៃ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចសាខា ខេត្តបន្ទាយមានជ័យ។

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានមានសេវាកម្មដល់និស្សិតតាមមហាវិទ្យាល័យ ដូចជា៖​      មហាវិទ្យាល័យ

១.មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍

២.មហាវិទ្យាល័យ សិល្បៈមនុស្សសាស្ត្រ និង ភាសាបរទេស

៣.មហាវិទ្យាល័យនីតិសាស្ត្រ និង សេដ្ឋកិច្ច ។

និស្សិតអាចជ្រើសរើសជំនាញរៀងៗខ្លួន ដែលខ្លួនចង់រៀនទៅតាមមហាវិទ្យាល័យនីមួយៗ និង អាចប្តូរជំនាញបានត្រឹមឆ្នាំទី៣ ឆមាសទី១ នៃជំនាន់នីមួយៗ។

រចនាសម្ព័ន្ធ

ទស្សនៈវិស្ស័យ

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចសាខាខេត្ត បន្ទាយមានជ័យ ចូលរួមលើកស្ទួយកិត្តិយសប្រទេសជាតិ តាមរយៈការលើកកំពស់ គុណភាព អប់រំថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ប្រកបដោយភាពក្លាហាន មោះមុត ក្រមសីលធម៌ និង  មនសិការជាតិ ដើម្បីឈានទៅបន្តយកកម្រិតថ្នាក់ឧត្តមសិក្សា។

ពេសកកម្ម

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្តបន្ទាយមាន ជ័យប្តេជ្ញានឹងអភិវឌ្ឈធនធានមនុស្ស ឲ្យមានជំនាញវិជ្ជាជីវៈ និងការសិក្សា ស្រាវជ្រាវ ច្បាស់លាស់ប្រកប ដោយគុណភាព និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួម លើកកំពស់សេដ្ឋកិច្ច រស់នៅក្នុងខេត្តបន្ទាយ មានជ័យ និងកិត្យានុភាពប្រទេសជាតិ តាមរយៈ ការអប់រំផ្អែកលើគោលការណ៍ សន្តិភាព អភិបាលកិច្ចល្អ និងអហឹង្សាធម៌ជាមូលដ្ឋាន។

កម្មវិធីសិក្សា

            ជំនាញគ្រប់គ្រង

ផែនការយុទ្ធសាស្រ្ត