នៅសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៥ បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងវិស្សមកាលតូច​ដែលកម្មវិធីនេះសាកលវិទ្យាល័យតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើតទំនាក់ទំនងរវាងនិស្សិតនិងនិស្សិត និស្សិតនិងសាស្រ្តាចារ្យ ក៏ដូចជាសាកលវិទ្យាល័យជាមួយបណ្តាអង្គភាពនានាទាំងឯកជន រដ្ឋផងដែរ។