ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការគាំទ្រជំរុញ និងប្តេជ្ញាក្នុងការលើកកម្ពស់វិស័យកីឡាគ្រប់ប្រភេទក្នុងខេត្ត អោយមានការឈានឡើង និងប្រែមុខមាត់ជាបន្តបន្ទាប់ ដើម្បីលើកស្ទួយវិស័យកីឡា មានសមត្ថភាពចូលរួមក្នុងការប្រកួតកីឡាថ្នាក់ ថ្នាក់ជាតិ និងត្រៀមចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះផងដែរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ខេត្តបាននឹងកំពុងតែធ្វើការរៀនចំអោយមានពហុកីឡាស្ថានខេត្ត (ស្តាត) សម្រាប់អោយយុវជន និងក្រុមកីឡាករក្នុងយើងបានចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាព និងជាសវាងយកពេលវេលាទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗជាដើម។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ថ្លែងក្នុងពិធីបិទកាប្រកួតកីឡាបាល់ទាត់ UME CUP ២០១៦~២០១៧ និងប្រគល់ពានរង្វានដល់ក្រុមកីឡាករ របស់សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៧នេះ ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា៖បច្ចុប្បន្ននេះក្នុងខេត្ត យុវជន មហាជន និងមន្ត្រីរាជការ កងកម្លាំង មានការយកចិត្តលេងកីឡា បាល់ទាត់ បាល់បោះ និងកីឡាផ្សេងៗទៀត នៅពេលទំនេរពីកិច្ចការងារ។

ក្នុងពិធីបិទការប្រកួតនិងប្រគល់ពាននាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកា ដល់ក្រុមកីឡាករទាំង៨ ក្នុង១ក្រុម២០មឺនរៀល អាជ្ញារកណ្តាល៥នាក់ ក្នុង១នាក់ ១០មឺនរៀល ក្រៅពីពាន់រង្វាន់លើកទឹកចិត្តរបស់សកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច។