ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចបានចូលរួមសហការរៀបចំកម្មវិធីដែលមានអង្គភាពចូលរួម អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការJICA របស់ជប៉ុន ស្តីអំពី “តួនាទី និងអត្ថប្រយោជន៍របស់ពន្ធ និងប្រព័ន្ធពន្ធដារនៅកម្ពុជា” ដល់និស្សិតរបស់សាកលវិទ្យាល័យ UME ខេត្តបន្ទាយមានជ័យ