នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ បានរៀបចំអង្គសិក្ខាសាលាមួយក្រោមប្រធានបទ ការឆ្លើយតបនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមអធិបតីភាពឯកឧត្តម ចុង ផែត អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងមានការចូលរួមពីនិស្សិតជំនាញនីតិសាស្រ្តជាង១០០នាក់។ ក្នុងមតិសំណេះសំណាលបើកអង្គសិក្ខាសាលា លោក ណង ថា នាយកសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានលើកឡើងថា សាកលវិទ្យាល័យតែងតែរៀបចំអង្គសិក្ខាសាលា ដោយបានអញ្ជើញវាគ្មិនដែលមានចំណេះដឹងខ្ពស់ និងបទពិសោធន៌ល្អៗ ទាំងវាគ្មិនជាតិ និងអន្តរជាតិ ក្នុងគោលបំណងៈ – ឲ្យនិស្សិតទទួលបានចំណេះដឹងបន្ថែមលើជំនាញរបស់ខ្លួន – និស្សិតទទួលបានិនូវព័ត៌មានថ្មីៗដែលជាបញ្ហាប្រឈម នាពេលបច្ចុប្បន្ន និងអនាគត – ឲ្យនិស្សិតបានយល់កាន់តែច្បាស់ពី ទ្រឹស្តីដែលបានសិក្សា ប្រៀបធៀបទៅនឹងការអនុវត្តន៍ជាក់ស្តែង – ឲ្យនិស្សិតទទួលបានបទពិសោធន៍ និងបច្ចេកទេសក្នុងការធ្វើបទបង្ហាញ – ឲ្យនិស្សិតបង្កើនសមត្ថភាពក្នុងការតស៊ូមតិ និងការបកស្រាយរកហេតុផល នៅក្នុងសិក្ខាសាលានេះផងដែរលោកវាគ្មិន ផាន់ វណ្ណរ័ត្ន បានបង្ហាញពីការងារជាក់ស្តែង ដែលទាក់ទងទៅនិងប្រធានបទសិក្ខាសាលា និងទុកពេលសម្រាប់និស្សិតសួរសំណួរបន្ថែម ។ អង្គសិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង ហើយនិស្សិតក៍ពេញចិត្តនិងចំណេះដឹងដែលបានផ្តល់ដោយលោកវាគ្មិន។