នាព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យ UME ខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលា នៅក្រោមប្រធានបទ ការផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដែលមានការចូលរួមពី ឧត្តមសេនីយ៍ត្រី ប៉ែន ដារី តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ចូលរួមគាំទ្រផ្សព្វផ្សាយពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលមាន ឧត្តមសេនីយ៍ ជាវាគ្មិនដ៏សំខាន់ចែករំលែកបទពិសោធន៍ ចំណេះដឹងទាក់ទិនគ្រឿងញៀនដល់និស្សិតសិក្សាសៅរ៍-អាទិត្យមានការចូលរួមយ៉ាងច្រើនកុះករ។