នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យ UME ខេត្តបន្ទាយមានជ័យ បានរៀបចំការប្រឡងចម្រៀងសម័យទោល (សំនៀង UME) រដូវកាលទី៣ ឆ្នាំសិក្សា ២០១៦-២០១៧ ដែលមានបេក្ខជនដែលជានិស្សិត ចូលរួមប្រកួតប្រជែងចំនួន៣២នាក់ ធ្វើការជម្រុះយកតែ១០នាក់ បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ នឹងបន្តយកបេក្ខជនបីនាក់បទៅធ្វើការប្រកួតប្រជែងវគ្គផ្តាច់ព្រាត់ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ស្របពេលដែលសាកលវិទ្យាល័យ ប្រារព្ធពិធីជប់លៀងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។ គណៈកម្មាការដែលបានចូលរួមវាយតម្លៃ និងផ្តល់ពិន្ទុ គឺលោកប្រធាន អនុប្រធាន និងមន្រ្តីមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ។