នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៧ សាកលវិទ្យាល័យ UME ខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលា នៅក្រោមប្រធានបទ ការផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដែលមានការចូលរួម ពីឯកឧត្តម ឈើយ ចាន់ណាអភិបាលរងខេត្ត លោក វ៉ៃ ខេងលី អភិបាលក្រុងសិរីសោភ័ណ លោកវរៈសេនីយ៍ឯក ថូ សេង មេបញ្ជាការង កងរាជអាវុធហត្ថ និងលោកវរៈសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេស សន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ (ជាវគ្មិនដ៏សំខាន់) នៅក្នុងកម្មវិធីសិក្ខាសាលានេះ មាននិស្សិតសិក្សាសៅរ៍-អាទិត្យចូលរួមយ៉ាងច្រើនកុះករ។