នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ បានរៀបចំ​អង្គសិក្ខា​សាលា​មួយក្រោមប្រធានបទ ភារកិច្ចរបស់​សភា​ពាណិជ្ជកម្ម ដែលមានវាគ្មិន ឯកឧត្តម លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ និងលោក ឆាន់ ប៊ុនម៉ាន់ អនុប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ។ ខ្លឹមសារនៃ​អង្គ​សិក្ខាសាលាស្តីពីភារកិច្ចរបស់សភាពាណិជ្ជកម្ម ដែលមានចំនួនប្រាំមួយចំនុចសំខាន់ៗដូចជាៈ

  1. ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ចក្នុងនិងក្រៅប្រទេស ដើម្បីស្រង់យកព័ត៌មាន ដែលពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ។
  2. បង្កើនប្រសិទ្ធភាពសហគ្រាសទាំងឡាយដើម្បីជាប្រយោជន៍ ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងសេដ្ឋកិច្ចទូទៅដូចជា រៀបចំផ្សព្វផ្សាយនូវ​ស្ថិតិ​ពាណិជ្ជ​កម្ម និងសេដ្ឋកិច្ច សិក្សាស្រាវជ្រាវ ពិចារណា​លើបញ្ហាសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម និង​លើក​តម្កើងវិស័យទេសចរណ៍។
  3. ផ្តល់ជូនរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្រុង នូវមតិ និង​យោបល់ទាំងឡាយ​ស្តីពី​បញ្ហា​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  4. ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មសម្រាប់សម្របសម្រួលកិច្ចការជាមួយរដ្ឋអំណាច។
  5. ធានារ៉ាប់រងគ្រប់គ្រងសេវា ធានា និងអនុវត្តការងារចាំបាច់នៅដែនសមត្ថកិច្ចរបស់​ខ្លួន។
  6. ដើរតួជាអ្នកអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។

ក្រោយពេលបញ្ចប់នៃអង្គសិក្ខាសាលាលោកវាគ្មិនបានផ្តាំផ្ញើរឱ្យនិស្សិតទាំងអស់យកចំនេះ ដឹងដែលបានមកពីសិក្ខាសាលានេះទៅផ្សព្វផ្សាយបន្ត៕