នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ បានរៀបចំ​អង្គសិក្ខា​សាលា​មួយក្រោមប្រធានបទ បច្ចេកវិទ្យា​ក្នុង​វិស័យ​ធនាគារ ដែលអញ្ជើញជាគណៈអធិបតីដោយ លោក ផាត សុភ័ន្ត នាយករង​សាកល​វិទ្យាលគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបន្ទាយមានជ័យ និង​ លោក ស៊ិម វិសាល អនុប្រធាន​ភ្នាក់ងារឥណទានធនាគារអេស៊ីលីដា ខេត្តបន្ទាយមានជ័យ។ ខ្លឹមសារនៃ​អង្គ​សិក្ខាសាលាស្តីពីបច្ចេកវិទ្យាក្នុងវិស័យធនាគារផ្តោតទៅលើចំនុចសំខាន់ៗ​មួយ​ចំនួន​ដូចជាៈ

  1. សេវាកម្មទូទៅរបស់ធនាគារអេស៊ីលីដា
  2. សេវាកម្មវីសាកាត
  3. សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណេត
  4. សេវាកម្មធានារ៉ាប់រងអាយុជីវិត

ក្រោយពេលបញ្ចប់នៃអង្គសិក្ខាសាលាលោកវាគ្មិនបានផ្តាំផ្ញើរឱ្យនិស្សិតទាំងអស់យកចំនេះ ដឹងដែលបានមកពីសិក្ខាសាលានេះទៅផ្សព្វផ្សាយបន្ត៕