នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៤ ការិយាល័យស្វែងរកការងារ និងសហប្រតិបត្តិការនៃ​សាកលវិទ្យាល័យ​ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​និស្សិត​ចំនួន ២៥ នាក់ ចុះកម្មសិក្សាស្តីពី ដំណើរការគ្រប់​គ្រងធនធានមនុស្ស​នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថា​​​កសិករ ខេត្តបន្ទាយមានជ័យ​ នេះជាការប្រឹងប្រែងរបស់សាកលវិទ្យាល័យ UME បន្ទាយមាន-ជ័យដែលទំនាក់ទំនងគ្រឹះស្ថានផ្សេងៗ ដើម្បីឱ្យរបស់ខ្លួនបានមកក្រេបយកចំណេះដឹងការងារជាក់​ស្តែង។

លោកម៉មធននាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករខេត្តបន្ទាយមានជ័យបានបកស្រាយនូវចំណុចមួយចំនួន ដែលទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្ស ដែល​មានដូចជា ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល ការលើកទឹកចិត្តដល់បុគ្គលិក ជាដើម។ ចំណេះដឹង​ដែល​បានផ្តល់ដោយលោកនាយកគ្រឹះស្ថាន គឺពិតជាការចូលរួមមួយយ៉ាង​សំខាន់នៅ​ក្នុងការ​អភិវឌ្ឍន៍​​ធនធានមនុស្សនៅក្នុងខេត្តបន្ទាយមានជ័យ ដែលUME ជាអ្នកផ្តល់​ចំណេះ​ដឹងខាង​ទ្រឹស្តី ហើយ​គ្រឹះស្ថាន ជាអ្នកផ្តល់ចំណេះដឹងការងារជាក់ស្តែង ការរួមសហការនេះបានធ្វើឱ្យធននិស្សិត  UMEបន្ទាយមានជ័យ មានសមត្ថភាពកាន់តែប្រសើរឡើង និងអាចចេញទៅប្រកបការងារតាម​ស្ថាប័នផ្សេងៗមានប្រសិទ្ធភាពខ្ពស់។ ក្រោយពីការធ្វើបទបង្ហាញដោយលោកនាយកគ្រឹះស្ថានចប់ និស្សិតបានសួរសំណួរ និង​ចម្លើយ​​មួយ​​ចំនួន​ដែលទាក់ទង​ទៅនឹងការគ្រប់គ្រងធនធានមនុស្សក្នុងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុហត្ថា​កសិករ​បន្ថែម​ទៀត។ និស្សិតទាំងអស់​មានភាព​សប្បាយរីករាយដែលបានមកចុះ កម្មសិក្សាដោយ​ផ្ទាល់​នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ហើយទទួលបាន​ចំណេះដឹង​ជាក់​ស្តែង​ទាក់ទងនឹង​ការគ្រប់គ្រងធនធានមនុស្ស។