នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ការិយាល័យស្វែងរកការងារ និងសហប្រតិបត្តិការនៃ​សាកលវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​និស្សិត​ចំនួន ១៧ នាក់ចុះកម្មសិក្សា ស្តីពី ដំណើរការគ្រប់​គ្រងធនធានមនុស្ស​នៅធនាគារ Maybank សាខា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយ មានជ័យ​។ គោលបំណងនៃកម្មសិក្សានេះគឺដើម្បីឲ្យនិស្សិតបានយល់ដឹងពីការអនុវត្តន៍ជាក់ស្តែង ស្តីពី​ការ​គ្រប់គ្រង ធនធានមនុស្សនៅនៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​តាម រយៈការធ្វើ បទបង្ហាញរបស់លោកតំណាងប្រធានសាខាធនាគារ។ លោក​វាគ្មិន​ក៏បានបកស្រាយនូវចំណុចមួយចំនួន ដែលទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្សដែល​មាន​ដូចជាការជ្រើសរើសបុគ្គលិកការ បណ្តុះ បណ្តាល ព្រមទាំងបង្ហាញនូវ​គោលការណ៍ផ្សេងៗរបស់ធនាគារ MayBank ដូចជាការផ្តល់ឥណទាន និងការដាក់ ប្រាក់សន្សំជាដើម។ ក្រោយពីលោកវាគ្មិនធ្វើបទបង្ហាញចប់  និស្សិតបានសួរសំណួរមួយចំនួនដែលទាក់ទង​ទៅនឹង​ការធ្វើ បទបង្ហាញថែមទៀត។ និស្សិតទាំងអស់មានភាពសប្បាយរីករាយ​ដែល​បាន​មក​ចុះកម្ម​សិក្សាដោយផ្ទាល់ នៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ ​ដោយ​ទទួលបាន​ចំណេះដឹង​ជាក់​ស្តែងពីធនាគារដោយផ្ទាល់។

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៤ ការិយាល័យស្វែងរកការងារ និងសហប្រតិបត្តិការនៃ​សាកលវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​និស្សិត​ចំនួន ១៧ នាក់ ចុះកម្មសិក្សាស្តីពី ដំណើរការគ្រប់​គ្រងធនធានមនុស្ស​នៅធនាគារ Maybank សាខា​ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។ គោលបំណងនៃកម្មសិក្សានេះគឺដើម្បីឲ្យនិស្សិតបានយល់ដឹងពីការអនុវត្តន៍ជាក់ស្តែង ស្តីពី​ការ​គ្រប់គ្រងធនធានមនុស្សនៅ នៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​ តាមរយៈការធ្វើបទបង្ហាញ របស់លោកតំណាងប្រធានសាខាធនាគារ។ លោក​វាគ្មិន​ក៏បានបកស្រាយនូវចំណុចមួយចំនួន ដែលទាក់ទងនឹងការគ្រប់គ្រង ធនធាន មនុស្ស ដែល​មាន​ដូចជា ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងបង្ហាញនូវ​គោលការណ៍ផ្សេងៗរបស់ធនាគារ MayBank ដូចជាការផ្តល់ឥណទាន និងការដាក់ប្រាក់ សន្សំជាដើម។ក្រោយពីលោកវាគ្មិនធ្វើបទបង្ហាញចប់  និស្សិតបានសួរសំណួរមួយចំនួនដែលទាក់ទង​ទៅនឹង​ការធ្វើបទបង្ហាញថែមទៀត។ និស្សិតទាំងអស់មានភាពសប្បាយរីករាយ​ដែល​បាន​មក​ចុះកម្ម​ សិក្សាដោយផ្ទាល់នៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណ​ ខេត្ត​បន្ទាយ​មាន-​ជ័យ ​ដោយ​ទទួលបាន​ចំណេះដឹង​ជាក់​ស្តែងពីធនាគារដោយផ្ទាល់។