នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ការិយាល័យស្វែងរកការងារ និងសហប្រតិបត្តិការនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ បានដឹកនាំនិស្សិតចំនួន ១៧ នាក់ចុះកម្មសិក្សា ស្តីពី ដំណើរការគ្រប់គ្រងធនធានមនុស្សនៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណខេត្តបន្ទាយ មានជ័យ។ គោលបំណងនៃកម្មសិក្សានេះគឺដើម្បីឲ្យនិស្សិតបានយល់ដឹងពីការអនុវត្តន៍ជាក់ស្តែង ស្តីពីការគ្រប់គ្រង ធនធានមនុស្សនៅនៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យតាម រយៈការធ្វើ បទបង្ហាញរបស់លោកតំណាងប្រធានសាខាធនាគារ។ លោកវាគ្មិនក៏បានបកស្រាយនូវចំណុចមួយចំនួន ដែលទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្សដែលមានដូចជាការជ្រើសរើសបុគ្គលិកការ បណ្តុះ បណ្តាល ព្រមទាំងបង្ហាញនូវគោលការណ៍ផ្សេងៗរបស់ធនាគារ MayBank ដូចជាការផ្តល់ឥណទាន និងការដាក់ ប្រាក់សន្សំជាដើម។ ក្រោយពីលោកវាគ្មិនធ្វើបទបង្ហាញចប់ និស្សិតបានសួរសំណួរមួយចំនួនដែលទាក់ទងទៅនឹងការធ្វើ បទបង្ហាញថែមទៀត។ និស្សិតទាំងអស់មានភាពសប្បាយរីករាយដែលបានមកចុះកម្មសិក្សាដោយផ្ទាល់ នៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយទទួលបានចំណេះដឹងជាក់ស្តែងពីធនាគារដោយផ្ទាល់។
នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៤ ការិយាល័យស្វែងរកការងារ និងសហប្រតិបត្តិការនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ បានដឹកនាំនិស្សិតចំនួន ១៧ នាក់ ចុះកម្មសិក្សាស្តីពី ដំណើរការគ្រប់គ្រងធនធានមនុស្សនៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គោលបំណងនៃកម្មសិក្សានេះគឺដើម្បីឲ្យនិស្សិតបានយល់ដឹងពីការអនុវត្តន៍ជាក់ស្តែង ស្តីពីការគ្រប់គ្រងធនធានមនុស្សនៅ នៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមរយៈការធ្វើបទបង្ហាញ របស់លោកតំណាងប្រធានសាខាធនាគារ។ លោកវាគ្មិនក៏បានបកស្រាយនូវចំណុចមួយចំនួន ដែលទាក់ទងនឹងការគ្រប់គ្រង ធនធាន មនុស្ស ដែលមានដូចជា ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងបង្ហាញនូវគោលការណ៍ផ្សេងៗរបស់ធនាគារ MayBank ដូចជាការផ្តល់ឥណទាន និងការដាក់ប្រាក់ សន្សំជាដើម។ក្រោយពីលោកវាគ្មិនធ្វើបទបង្ហាញចប់ និស្សិតបានសួរសំណួរមួយចំនួនដែលទាក់ទងទៅនឹងការធ្វើបទបង្ហាញថែមទៀត។ និស្សិតទាំងអស់មានភាពសប្បាយរីករាយដែលបានមកចុះកម្ម សិក្សាដោយផ្ទាល់នៅធនាគារ Maybank សាខាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន-ជ័យ ដោយទទួលបានចំណេះដឹងជាក់ស្តែងពីធនាគារដោយផ្ទាល់។