ថ្ងៃឈប់សម្រាកបុណ្យជាតិ ឆ្នាំ ២០២៦
សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តបន្ទាយមានជ័យ នឹងធ្វើការថ្ងៃឈប់សម្រាកក្នុងអំឡុងពិធីបុណ្យប្រពៃណីជាតិនានាដូចរៀបរាប់ខាងក្រោម។ យ៉ាងណាមិញ លោកអ្នកនៅតែអាចទាក់ទងមកកាន់ក្រុមការងារផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ សម្រាប់រាល់សំណួរ ចម្ងល់ ឬ បញ្ហានានាទាក់ទិននឹងកម្មវិធីសិក្សា និងសេវាកម្មរបស់ សាកលវិទ្យាល័យ។
| កាលបរិច្ឆេទ | ថ្ងៃឈប់សម្រាកបុណ្យជាតិ |
|---|---|
| ០១ មករា | ទិវាចូលឆ្នាំសកល |
| ០៧ មករា | ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ |
| ០៨ មីនា | ទិវាអន្តរជាតិនារី |
| ១៤-១៥-១៦ មេសា | ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ |
| ០១ ឧសភា | ទិវាពលកម្មអន្តរជាតិ |
| ១៤ ឧសភា | ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី |
| ១៥ ឧសភា | ពិធីបុណ្យ វិសាខបូជា |
| ១៩ ឧសភា | ព្រះពិធីច្រត់ព្រះនង្គ័ល |
| ១៨ មិថុនា | ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ |
| ២៤ កញ្ញា | ទិវាប្រកាសរដ្ឋធម្មនុញ្ញ |
| ០៦-០៧-០៨ តុលា | ពិធីបុណ្យភ្ជុំបិណ្ឌ |
| ១៥ តុលា | ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ |
| ២៩ តុលា | ព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី |
| ០៩ វិច្ឆិកា | ពិធីបុណ្យឯករាជ្យជាតិ |
| ២៤-២៥-២៦ វិច្ឆិកា | ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក |
| ២៩ ធ្នូ | ទិវាសន្តិភាពនៅកម្ពុជា |
