អំពីខ្ញុំ (About Me)

UME-BMC
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)

ទីតាំង៖ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទ៖ 012 911 988 / 016 911 988 / 068 911 988
អ៊ីមែល៖ norngtha18@gmail.com
គេហទំព័រ៖ https://www.ume-bmc.edu.kh

អគារសិក្សា UME ខេត្តបន្ទាយមានជ័យ

អគារសិក្សា UME ខេត្តបន្ទាយមានជ័យ

UME Banteay Meanchey រូបភាព រថយន្ត សិក្សានុសិស្ស ក្នុង សាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ

ប្រភពរូបភាព:

លោកគ្រូ ទិត្យ ស៊ីថា

ប្រវត្តិសាកលវិទ្យាល័យ

វិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យInstitute of Management and Economics, Banteay Meachey Campus.

តាមប្រកាសលេខៈ ១៣៩១ អយក.ប្រក ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៤ ស្តីពីការទទួលស្គាល់វិទ្យាស្ថានគ្រប់គ្រង និង សេដ្ឋកិច្ច នៅទីរួម​ខេត្តបន្ទាយមានជ័យ

សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចUniversity of Management and Economics (UME) តាមអនុក្រឹត្យលេខៈ ២៥ អនក្រ.បក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០០៦  ស្តីពី ការទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានគ្រប់គ្រង និង សេដ្ឋកិច្ច ទៅជាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច។

លិខិតបទដ្ឋាន

ទស្សនវិស័យ

សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ជាមជ្ឈមណ្ឌលឧត្តមភាព កម្រិតជាតិ និងអន្តរជាតិនៅឆ្នាំ២០៥០ តាមរយៈការអប់រំ បណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ ដើម្បី ឱ្យនិស្សិតក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ មាននវានុវត្តន៍ និងប្រតិដ្ឋញាណ។

បេសកកម្ម

អប់រំ បណ្តុះបណ្តាលនិស្សិតឱ្យមានថ្នាលអាជីព និងការសិក្សាពេញមួយជីវិត តាមរយៈការផ្តល់សេវាទ្រទ្រង់ ការស្រាវជ្រាវ និងការសិក្សារៀនសូត្រដែលមាន គុណភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ឧស្សាហកម្ម។


ផែនការយុទ្ធសាស្រ្ត

ការទទួលស្គាលគុណភាពអប់រំ

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ ត្រូវបានទទួលស្គាល់ជាផ្លូវការ ស្របតាមប្រកាសលេខ ១៣៩១ អយក.ប្រក ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៤ ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។