អំពីបណ្ណាល័យ UME-BMC ( Library)

បណ្ណាល័យ UME-BMC

សេចក្តីផ្តើម

បណ្ណាល័យជាឃ្លាំងចំណេះដឹងគ្រប់មុខវិជ្ជារបស់បញ្ញាវ័ន្ត និងអ្នកវិទ្យាសាស្ត្រដែល​ខិតខំ​ស្រាវជ្រាវសរសេរ ចងក្រង គូរ ថតទុកជាស្នាដៃ ឬកេរដំណែលសម្រាប់មនុស្ស​ជំនាន់ក្រោយធ្វើ​ជាទុនស្រាវជ្រាវបន្តដើម្បី បង្តើតនូវអ្វីដែលថ្មី និងយក ចំណេះដឹងនេះទៅអនុវត្តក្នុងការរស់នៅ។ បណ្ណាល័យជាអ្នកផ្តល់ការអាន នូវសៀវភៅឯកសារជាច្រើនដល់សិស្សនិស្សិត សាស្ត្រា-ចារ្យ អ្នកសិក្សា ស្រាវជ្រាវ ពិសេសសម្រាប់អ្នកស្រាវជ្រាវដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិសៀវទៅ។


គោលបំណង


ក- បណ្ណាល័យជាកន្លែងផ្តល់ចំណេះដឹងបន្ថែមដល់អ្នកស្រាវជ្រាវបន្ទាប់ពីការរៀនសូត្រ​ជាមួយគ្រូក្នុងការ ស្វែងយល់ពីចំណេះដឹងនិងមុខរបរផ្ទាល់ខ្លួនដើម្បីពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាព ខ្លួនឯងនិងស្វែងយល់ព័ត៌មានថ្មីៗទាន់សម័យតាមអ៊ិនធឺណែត។





ខ- បណ្ណាល័យផ្តល់ការកំសាន្តបន្ធូរអារម្មណ៍ដែលស្មុគស្មាញដោយអ្នកអានស្វែងរកអានប្រលោមលោក រឿងព្រេងស្តាប់ចំរៀងឬរឿងកំប្លែង។




គ- បណ្ណាល័យបម្រើការសិក្សាស្រាវជ្រាវពីវប្បធម៌សង្គមនយោបាយសេដ្ឋកិច្ចវិទ្យាសាស្រ្ត។អ្នកសិក្សាស្រាវជ្រាវដែលត្រូវការព័ត៌មានទាំងនោះដោយពឹងផ្អែកលើឯកសារក្នុងបណ្ណាល័យ។




ឃ- បណ្ណារក្សជាអ្នកជួយថែរក្សាសម្បត្តិវប្បធម៌និងវិទ្យាសាស្រ្តដែលជាមរតកជាតិនិងអន្តរជាតិ​ដោយធ្វើការអភិរក្សនិងបង្កើនធនធានឯកសារ។

ប្រភពរូបភាព កញ្ញា ចំរើន សុធារ៉ា