ថ្ងៃឈប់សម្រាកបុណ្យជាតិ

ថ្ងៃឈប់សម្រាកបុណ្យជាតិ ឆ្នាំ ២០២៦

សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តបន្ទាយមានជ័យ នឹងធ្វើការថ្ងៃឈប់សម្រាកក្នុងអំឡុងពិធីបុណ្យប្រពៃណីជាតិនានាដូចរៀបរាប់ខាងក្រោម។ យ៉ាងណាមិញ លោកអ្នកនៅតែអាចទាក់ទងមកកាន់ក្រុមការងារផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ សម្រាប់រាល់សំណួរ ចម្ងល់ ឬ បញ្ហានានាទាក់ទិននឹងកម្មវិធីសិក្សា និងសេវាកម្មរបស់ សាកលវិទ្យាល័យ។

កាលបរិច្ឆេទថ្ងៃឈប់សម្រាកបុណ្យជាតិ
០១ មករាទិវាចូលឆ្នាំសកល
០៧ មករាទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
០៨ មីនាទិវាអន្តរជាតិនារី
១៤-១៥-១៦ មេសាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
០១ ឧសភាទិវាពលកម្មអន្តរជាតិ
១៤ ឧសភាព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
១៥ ឧសភាពិធីបុណ្យ វិសាខបូជា
១៩ ឧសភាព្រះពិធីច្រត់ព្រះនង្គ័ល
១៨ មិថុនាព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
២៤ កញ្ញាទិវាប្រកាសរដ្ឋធម្មនុញ្ញ
០៦-០៧-០៨ តុលាពិធីបុណ្យភ្ជុំបិណ្ឌ
១៥ តុលាទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ
២៩ តុលាព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
០៩ វិច្ឆិកាពិធីបុណ្យឯករាជ្យជាតិ
២៤-២៥-២៦ វិច្ឆិកាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
២៩ ធ្នូទិវាសន្តិភាពនៅកម្ពុជា